Posts

Showing posts from May, 2017

វិធីដែលអតីត "អ្នកខំធ្វើការខ្លាំង" កម្ចាត់ជំងឺគ្រេចឆ្អឹងក្នុងរយៈពេលមួយខែ

Image
វិធីព្យាបាលការឈឺចុកចាប់សន្លាក់ឆ្អឹង ខ្ញុំចង់ប្រាប់រឿងរបស់ខ្ញុំដល់អ្នកទាំងអស់គ្នាអំពីវិធីដែលខ្ញុំបានកម្ចាត់ជំងឺពុកឆ្អឹងជង្គង់របស់ខ្ញុំ និង   ជំងឺគ្រេចឆ្អឹង នៅមួយផ្នែកតូចនៃខ្នងរបស់ខ្ញុំ។ ខ្ញុំមិនមែនគ្រូពេទ្យអីទេ ហើយខ្ញុំក៏មិនពន្យល់ពីរបៀបដែលខ្ញុំព្យាបាលវាដែរ ខ្ញុំគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាពីអ្វីដែលបានកើតឡើងប៉ុណ្នោះ។ ខ្ញុំមានអាយុ 62 ឆ្នាំ និងជាសោធនិកម្នាក់។ មុនចូលនិវត្តន៍ ខ្ញុំបានធ្វើការនៅក្នុងហាងចង្ក្រានរំលាយដែកនៅក្នុងរោងចក្ររំលាយធាតុរ៉ែ។ ដំបូង ខ្ញុំគ្រាន់តែជាកម្មករធម្មតានៅទីនោះ ហើយក្រោយមកខ្ញុំបានប្តូរមុខតំណែង និងចាប់ផ្តើមធ្វើការជាវិស្វករសុវត្ថិភាព។ អ្នកដែលដឹងពីការងាររបស់កម្មកររំលាយដែក នឹងយល់ថាវាខុសគ្នាឆ្ងាយពីការងារកម្មករដំដែកធម្មតា។ ពួកគេត្រូវស្ងោររំលាយដែកនៅក្នុងប្រដាប់បំលែង អ្វីដែលកម្មករត្រូវធ្វើគឺអង្គុយ និងចុចគំនាសនិងចុចប៊ូតុង។ ពួកយើងធ្វើគ្រប់យ៉ាងតាមរបៀបបុរាណ។ បើចាំបាច់ យើងប្រើប៉ែល និងជួនកាលឃ្នាស់។ នៅជិតឡរំលាយគឺក្តៅខ្លាំងណាស់ ហើយគ្មានកន្លែងគេចផុតពីភាពស្ងួតភ្លាមៗនោះទេ។ ខ្ញុំស្ទើរបំផ្លាញជង្គង់ និងផ្នែកតូចនៃខ្នងរបស់ខ្ញុំទៅហើយ។ ការឈឺចុកចាប់មិនដាច់មានផលប៉ះពាល់អវិជ្ជមានលើរាងកាយ...

វិធីដែលខ្ញុំសម្រកទម្ងន់ពី 98 មកនៅត្រឹម 56គីឡូក្នុងពេលតែ 31ថ្ងៃ?

Image
សួស្តីអ្នកទាំងអស់គ្នា! អ្នកទាំងអស់គ្នាបានដឹងហើយថាខ្ញុំបានស្រកទម្ងន់អស់យ៉ាងច្រើន និង   បានចោទជាសំណួរជាច្រើនមកកាន់រូបខ្ញុំ។   ខ្ញុំបានព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីឆ្លើយសំណួរទៅកាន់អ្នករាល់គ្នា និងគាំទ្រអ្នករាល់គ្នា ប៉ុន្តែមិនបានសំរេច ដោយសារមានសារច្រើនពេក ខ្ញុំមិនអាចឆ្លើយអស់ឡើយ។ ដូច្នេះខ្ញុំសម្រេចចិត្តសរសេរអត្ថបទនេះដើម្បីឆ្លើយនឹងសំណួរ៖ "តើអ្នកធ្វើម៉េចទើបស្រក 42 គីឡូ ?" ( នោះមិនមែនមានន័យថាអ្នកមិនអាចសរសេរមកសួរខ្ញុំនោះទេ វាគ្រាន់តែធ្វើឲ្យជីវិតខ្ញុំងាយស្រួលជាងមុនប៉ុណ្ណោះ)។ ការប្រែកាយរបស់ខ្ញុំនេះប្រើពេលអស់តែមួយខែប៉ុណ្ណោះ! លទ្ធផលអស្ចារ្យណាស់មែនទេ ? ប្រវត្តិ ពីដើមមកខ្ញុំមិនដែលស្គាល់រសជាតិស្គមនោះទេ ខ្ញុំចេះតែឡើងគីឡូរហូត។ លើពោះរបស់ខ្ញុំមានស្នាមកង់ៗដល់ទៅបី មើលទៅដូចឆ្កែប៊ែកស៊ែពាក់ប៊ីគីនីចឹង ហើយចង្កេះ ជើង និងគូថរបស់ខ្ញុំចេះតែធំទៅៗ!   ខ្ញុំសម្រេចចិត្តសម្រកទម្ងន់ និងចង់បានរាងកាយដែលមានសុខភាពល្អទោះប្រើវិធីអ្វីក៏ដោយ ដូច្នេះខ្ញុំ   បានបញ្ឈប់ការញ៉ាំអាហារខ្លាញ់ អាហារចៀន និងឈប់ញ៉ាំអាហារយឺតនៅពេលយប់។ ខ្ញុំខំទៅរត់ហាត់ប្រាណនៅពេលព្រឹក ហើយថែមទាំងហាត់ប្រាណនៅជីមទៀតផង ប៉ុន្តែមិនត្រឹមតែ...

មុនសម្រេចចិត្តកោសខ្យល់ អ្នកគួរអានអត្ថបទមួយនេះសិន

Image
ការ​កោស​ខ្យល់​ជាវិធី​ព្យាបាល​តាំង​ពីប្រវត្តិ​សាស្ត្រ​យូរ​លង់​ណាស់​មក​ហើយ ហើយ​សព្វ​ថ្ងៃនេះ មាន​មនុស្ស​ជាច្រើន​នៅតែ​ប្រើ​វិធីនេះ។ បើទោះ​បីជា​វិធី​ព្យាបាល​តាម​បែប​បុរាណ​ អាច​មាន​អត្ថ​ប្រយោជន៍​ក៏ពិត​មែន ប៉ុន្តែ​ការ​កោស​ខ្យល់​អាច​ផ្តល់​ការ​គំរាម​កំហែង​ច្រើន​ករណី។ ១. អត្ថ​ប្រយោជន៍​នៃការ​កោស​ខ្យល់៖ ជួយឱ្យចរាចរណ៍ឈាមបានល្អ សាច់ដុំ , សរសៃ​ពួរ , ឆ្អឹង និង​សន្លាក់​លើរាង​កាយ​មាន​ការ​ឈឺចាប់ ចរាចរណ៍​ឈាម​ក្នុង​រាងកាយ​ត្រូវ​កកស្ទះ ប្រសិន​បើ​បញ្ហា​នេះ​នៅតែ​កើត​ឡើង ការ​ឈឺចាប់​នឹង​មិន​បាត់​ឡើយ។ ការ​កោស​ខ្យល់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហានេះ​បាន វាជួយ​ផលិត​ឈាមថ្មី សម្រួល​ចរាចរណ៍​ឈាម កម្ចាត់​ខ្យល់​ក្នុង​ឈាម​ និង​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់។ ក្តៅខ្លួន ការ​កោស​ខ្យល់​អាច​ជួយ​កាត់​បន្ថយ​កម្តៅ​ក្នុង​រាងកាយ​បាន​ភ្លាមៗ។ ជួយ​កម្ចាត់​ស្លេស្ម យោង​តាម​ឱសថ​បុរាណ​បាន​ឱ្យដឹងថា ស្លេស្ម​បណ្តាល​មកពី​ខ្សោយ​លំពែង (សរីរាង្គ​រំលាយ​អាហារ និង​សួត) ការ​កោស​ខ្យល់​អាច​ជួយ​កម្ចាត់​ស្លេស្ម។ កម្ចាត់ជាតិពុល រាងកាយ​ជា​ចលនា​នៃ​សកម្មភាព​រំលាយ​អាហារ តែងតែ​ចម្រាញ់​យក​កាក​សំណល់។ ដូច្នេះ​យើង​ត្រូវ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពីរាង​កាយ ដើម...

ប្រវិត្ត លោក​ ស៊ីន ស៊ីសាមុត

Image
លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​ មរណភាព ​ក្នុង​ របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន-ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះ រណ្ដំ​ចិត្ត គួប​ផ្សំ​និង​បទ​ចម្រៀង​ មនោសញ្ចេតនា ​គ្រប់​ រសជាតិ លន្លង់​លន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សា ។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក ។ លោក សុីន សាមុត គឺ​ជា​វីរបុរស​ស្នេហា​ជាតិ ។ អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។ · បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែល​លោកទាំងពីរមានទំនាស់នឹ...

អ្នកតាឃ្លាំងមឿង និងប្រវត្តិអ្នកតាឃ្លាំងមឿង

Image
តាម​ទំនៀមទម្លាប់​នៃ​ជនជាតិខ្មែរ គ្រប់ទិសទី​ទាំង​អស់នៃ​ដែនដី​មិន​ថា​នៅ​លើ​អាកាស ក្នុង​ដី លើដី ក្នុង​ទឹក ឬ​បាតសមុទ្រ​ទេ សុទ្ធសឹងតែ​មាន​ទេវភូត ឬ​អ្នកតា​បីបាច់​ថែរក្សា ។ ដូច​យើង​បាន​ឃើញ​រួច​ហើយ​ថា អ្នកតា​ខ្លះ​មាន​ប្រភព​ចេញពី​ឥណ្ឌា​ដូច​ករណី ព្រះ​គនេស​ជាដើម តែ​ខ្លះទៀត​គឺជា​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ ដោយ​ប្រការ​ណាមួយ ហើយ​បន្ទាប់មក​ក៏​បាន​ក្លាយទៅជា​អ្នកតា​ចាស់​ស្រុក ដូច​ករណី​អ្នកតា​ឃ្លាំងមឿង​ជាដើម ។​ ​ ​សូម​រំលឹក​ថា ពាក្យ​ឃ្លាំងមឿង បានមក​ពី​ពាក្យ​“​ក្លា​ង​”​ដែល​ជា​ភាសា​សៀម ហើយ​ប្រែ​ថា “​កណ្ដាល​” និង​ពាក្យ​“​មឿង​”​ប្រែ​ថា “​ស្រុក ឬ ក្រុង​” ។ កម្ចី​ពាក្យ​ទាំង​ពីរ​ម៉ាត់​ខាងលើនេះ អាច​ចាត់ទុកថា ជា​ស្លាកស្នាម​នៃ​ទំនាក់ទំនង​រវាង​ជនជាតិខ្មែរ និង​សៀម នា​សម័យ​ក្រោយ​អង្គរ ដែល​ធ្វើឲ្យ​យើង​អាចសន្និដ្ឋាន​បានថាកា​លពី​អតីតកាល ក្នុង​សម័យ​នោះ​មាន​វត្តមាន​របស់​ពួក​សៀម នៅក្នុង​ខេត្ត​ពោធិសាត់ ។ ​ ​ម្យ៉ាងវិញទៀត គួរ​សម្គាល់​ផងដែរ​ថា ការគោរព​បូជា​អ្នកតា​ឃ្លាំង​មឿង ដែល​បាន​ប្រារព្ធ​ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​នៅ​សតវត្ស​ទី​ ១៦ និង​បាន​បន្ដ​រហូត​ដល់​បច្ចុប្បន្ន មិនទាន់​សាបរលាប​នៅឡើយ ព្រោះ​អ្នកស្រុក...